1 កូនចៅរបស់លោកយូដា មាន ពេរេសហេស្រូនកើរមីហ៊ើរ និង សូបាល។ 2 លោករីអាយ៉ា ជាកូនរបស់លោកសូបាល បង្កើតយ៉ាហាត់ យ៉ាហាត់បង្កើតអហ៊ូម៉ាយ និង ឡាហាដអ្នកទាំងនេះជាអំបូរសូរ៉ាត។ 3 អស់អ្នកដែលកើតមកពីឪពុករបស់លោកអេថាម មានយេសរាលយីមា និង យីដបាហើយប្អូនស្រីរបស់គេឈ្មោះហាសលែលពូនី។ 4 លោកពេនួលជាអ្នកសង់ភូមិកេដោរ លោកអេស៊ើរ ជាអ្នកសង់ភូមិហ៊ូសា។ អ្នកទាំងនេះសុទ្ឋតែជាកូនចៅរបស់លោកហ៊ើរ ជាកូនច្បងរបស់នាងអេប្រាតា ហើយជាអ្នកសង់ភូមិបេថ្លេហិម។ 5 លោកអាសហ៊ើរ ជាអ្នកសង់ក្រុងត្កូអាមានប្រពន្ធពីរ គឺនាងហេឡា និង នាងណាអារ៉ា។ 6 នាងណាអារ៉ាបង្កើតបានកូនប្រុសជូនគាត់ដែលមានឈ្មោះ ថា អហូសាំ ហេភើរ ថេម៉ានី និង អហាសថារី។ អ្នកទាំងនេះសុទ្ធតែជាកូនរបស់នាងណាអារ៉ា។ 7 រីឯកូនរបស់នាងហេឡា មាន សេរ៉េត សូហារ និង អេតណាន។ 8 លោកកោសបង្កើតអនូប និង សូបេបា ព្រមទាំងអំបូរអខាហែល ជាកូនរបស់ហារូម។ 9 លោកយ៉ាបេសជាមនុស្សដែលគេរាប់អានជាងបងប្អូនរបស់គាត់។ ម្ដាយរបស់គាត់បានដាក់ឈ្មោះគាត់ថា យ៉ាបេស ដោយពោលថា «ខ្ញុំបានបង្កើតកូននេះមក ដោយឈឺចាប់»។ 10 លោកយ៉ាបេសបានអង្វររកព្រះរបស់ជនជាតិអ៊ីស្រាអែលថា«សូមប្រទានពរទូលបង្គំសូមពង្រីកទឹកដីរបស់ទូលបង្គំហើយដាក់ព្រះហស្តលើទូលបង្គំកុំអោយទូលបង្គំ ជួបប្រទះទុក្ខវេទនា និង ការឈឺចាប់ឡើយ!»។ ព្រះជាម្ចាស់ក៏ប្រោសប្រទានតាមសំណូមពររបស់គាត់។ 11 លោកកេលូប ដែលត្រូវជាប្អូនរបស់លោកស៊ូហា បង្កើតបានមហ៊ោរ ជាឪពុករបស់អែសថូន 12 លោកអែសថូនបង្កើតបេតរ៉ាផា ផាសេហា និង ថេហ៊ីណា។ លោកថេហ៊ីណាជាអ្នកសង់ភូមិណាហាស។ ពូជពង្សរបស់អ្នកទាំងនេះរស់នៅក្នុងតំបន់រេកា។ 13 កូនរបស់លោកកេណាស គឺអូធ្នាល និង សេរ៉ាយ៉ាកូនរបស់លោកអូធ្នាលគឺហាថាត 14 និង មេវណូថាយ ដែលជាឪពុករបស់អូប្រា។ លោកសេរ៉ាយ៉ា ជាឪពុករបស់យ៉ូអាប់ជាបុព្វបុរសរបស់ពួកសិប្បករ ដែលរស់នៅតាមជ្រលងភ្នំរបស់ពួកសិប្បករ។ 15 លោកកាលែប ជាកូនរបស់លោកយេភូនេ មានកូនប្រុសបីនាក់ គឺអ៊ីរូវអេឡា និង ណាអាម។ កូនរបស់អេឡា គឺកេណាស។ 16 កូនរបស់លោកយេហាលែល គឺ ស៊ីភស៊ីផា ធារីយ៉ា និង អសើរ៉ែល។ 17 កូនរបស់អែសរ៉ា គឺយេធើរ ម៉ារេឌ អេភើរ និង យ៉ាឡូន។ លោកម៉ារេដបានរៀបការជាមួយព្រះនាងប៊ីធា ជាបុត្រីរបស់ព្រះចៅផារ៉ោន ហើយបង្កើតបានម៉ារាមសាម៉ាយ និង យីសបាដែលជាអ្នកសង់ក្រុងអែសធេម៉ូរ។ 18 រីឯប្រពន្ធមួយទៀតរបស់គាត់ ដែលជាជនជាតិយូដា បង្កើតបានយេរេដ ជាអ្នកសង់ក្រុងកេដោរ ហេប៊ើរ ជាអ្នកសង់ក្រុងសូគរ និង យេគូធាលជាអ្នកសង់ក្រុងសាណូអា។ 19 លោកហូឌារៀបការជាមួយប្អូនស្រីរបស់លោកណាហាំ ហើយពូជពង្សរបស់គេ គឺពួកកាមីត ជាអ្នកសង់ក្រុងកៃឡា និង ម៉ាកាធី ជាអ្នកសង់ក្រុងអែសធេម៉ូរ។ 20 កូនរបស់លោកស៊ីម៉ូន គឺអាំណូន រីនណាបេន-ហាណាន និង ធីឡូន។ កូនរបស់លោកអ៊ីស៊ី គឺសូហេត និង បេន-សូហេត។ 21 កូនចៅរបស់លោកសេឡា ដែលត្រូវជាកូនរបស់លោកយូដា គឺអ៊ើរ ជាអ្នកសង់ក្រុងលេកាឡា អាដា ជាអ្នកសង់ក្រុងម៉ារីសា ពូជអំបូររបស់អស់អ្នកដែលត្បាញក្រណាត់ទេសឯកសុទ្ធ និង ក្រុមគ្រួសារអាសបេអា 22 យ៉ូគីម អ្នកស្រុកកូសេបាយ៉ូអាស់ និង សារ៉ាប់ដែលគ្រប់គ្រងលើស្រុកម៉ូអាប់ ព្រមទាំងយ៉ាស៊ូប៊ី-លេហែម (នេះជាបញ្ជីពីចាស់បុរាណ) 23 អ្នកទាំងនេះជាជាងស្មូនរស់នៅភូមិនេតាអ៊ីម និង ភូមិកេដេរ៉ា។ ពួកគេរស់នៅទីនោះ ហើយធ្វើការថ្វាយស្តេច។ 24 រីឯកូនរបស់លោកស៊ីម្មាន មាន នេមូលយ៉ាមីន យ៉ាគិនសេរ៉ាស និង សូល។ 25 កូនចៅរបស់លោកសូលមានរាយនាម តាមតំណវង្សត្រកូលជាបន្តបន្ទាប់គ្នាដូចតទៅ :សាលូមមីបសាមមីសម៉ា 26 ហាមូអែលសាគើរ និង ស៊ីម៉ាយ។ 27 លោកស៊ីម៉ាយមានកូនប្រុសដប់ប្រាំមួយនាក់ និង កូនស្រីប្រាំមួយនាក់ រីឯបងប្អូនរបស់គាត់មិនសូវមានកូនច្រើនទេ។ ពូជពង្សរបស់លោកស៊ីម្មានមិនកើនចំនួនច្រើន ដូចពូជពង្សរបស់លោកយូដាឡើយ។ 28 អ្នកទាំងនោះរស់នៅតាមក្រុងបៀរសេបាម៉ូឡាដាហាសា-ស៊ូអាល 29 ប៊ីលហាអេសែម ថូឡាឌ 30 បេធូលហោម៉ា ស៊ីកឡាក់ 31 បេត-ម៉ារកាបូតហាសារ-ស៊ូសាបេត-ប៊ីរៃ ហើយនៅស្អារ៉ែម។ ពួកគេរស់នៅតាមក្រុងទាំងនោះ រហូតដល់រជ្ជកាលព្រះបាទដាវីឌ។ 32 ពួកគេក៏រស់នៅតាមក្រុងប្រាំទៀត គឺអេថាម អាយីន រីម៉ូនថូកែន និង អេសាន 33 ព្រមទាំងស្រុកភូមិដែលនៅជុំវិញក្រុងទាំងនោះ រហូតដល់ក្រុងបាល។ នេះជាឈ្មោះក្រុងដែលពួកគេរស់នៅ និង បញ្ជីរាយនាមពូជពង្សរបស់ពួកគេ។ 34 មេដឹកនាំអំបូររបស់ពួកគេ មានរាយនាមដូចតទៅ : លោកមសូបាប់លោកយ៉ាមលេក លោកយ៉ូសា ជាកូនរបស់លោកអម៉ាស៊ា 35 លោកយ៉ូអែលលោកយេហ៊ូវ ជាកូនរបស់លោកយ៉ូស៊ីមយ៉ា ជាចៅរបស់លោកសេរ៉ាយ៉ា និង ជាចៅទួតរបស់លោកអស៊ីអែល 36 លោកអេលីយ៉ូណៃ លោកយាកូបា លោកយេសូហាយ៉ា លោកអសាយ៉ា លោកអឌីអែល លោកយេស៊ីមាលលោកបេណាយ៉ា 37 លោកស៊ីសា ជាកូនរបស់លោកស៊ីភីជាចៅរបស់លោកអឡូន ជាចៅទួតរបស់លោកយេដាយ៉ា ជាចៅលួតរបស់លោកស៊ីមរី និង ជាចៅលារបស់លោកសេម៉ាយ៉ា។ 38 ក្រុមគ្រួសាររបស់ពួកគេបានកើនចំនួនឡើងជាច្រើន។ 39 ដូច្នេះពួកគេតាំងទីលំនៅរហូតដល់ច្រកចូលក្រុងកេដោរ ដែលនៅខាងកើតជ្រលងភ្នំដើម្បីស្វែងរកវាលស្មៅសំរាប់ចិញ្ចឹមហ្វូងសត្វ។ 40 ពួកគេរកបានវាលស្មៅដ៏ល្អបរិបូណ៌ រីឯស្រុកនោះក៏ទូលាយហើយសុខស្រួលផង។ ពីដើម ពូជពង្សរបស់លោកហាំរស់នៅក្នុងស្រុកនោះ។ 41 នៅរជ្ជកាលព្រះបាទហេសេគាជាស្តេចស្រុកយូដា អស់អ្នកដែលមានឈ្មោះខាងលើ បានមកដល់ស្រុកនោះ ពួកគេបំផ្លាញតង់ត៍ និង ជំរកទាំងប៉ុន្មាននៅក្នុងស្រុក ហើយបំផ្លាញប្រជាជនអោយវិនាសទាំងស្រុង រហូតមកទល់សព្វថ្ងៃ។ បន្ទាប់មកពួកគេតាំងទីលំនៅជំនួសអ្នកស្រុកពីមុន ព្រោះទីនោះមានវាលស្មៅសំរាប់ហ្វូងចៀមរបស់ពួកគេ។ 42 មានកូនចៅរបស់លោកស៊ីម្មាន ប្រមាណប្រាំរយនាក់ទៀត នាំគ្នាទៅតំបន់ភ្នំសៀរដោយមានលោកពេឡាធាលោកនាទីយ៉ាលោករេផាយ៉ា និង លោកអ៊ូស៊ាលជាកូនរបស់លោកអ៊ីស៊ីធ្វើជាមេដឹកនាំ។ 43 ពួកគេប្រហារជនជាតិអាម៉ាឡេកដែលនៅសេសសល់ រួចក៏តាំងទីលំនៅក្នុងស្រុកនោះ រហូតដល់សព្វថ្ងៃ។