KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Chronicles - របាក្សត្រ ទី១ 2 - Khmer, Central - Old Version - Bible.is - KMHKOV

  1  កូនរបស់លោកអ៊ីស្រាអែល មានរាយនាមដូចតទៅ: រូបេន ស៊ីម្មាន លេវី យូដាអ៊ីសាខារ សាប់យូឡូន   2  ដាន់ យ៉ូសែបបេនយ៉ាមីន ណែបថាលី កាឌ និង អេស៊ើរ។   3  កូនរបស់លោកយូដា មាន អ៊ើរអូណាន់ និង សេឡា។ អ្នកទាំងបីនេះជាកូនកើតពីស្ត្រីសាសន៍កាណាន ដែលត្រូវជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលជាកូនច្បងរបស់លោកយូដាជាមនុស្សអាក្រក់ មិនគាប់ព្រះហប្ញទ័យព្រះអម្ចាស់ ដូច្នេះ ព្រះអង្គក៏ដកជីវិតគាត់ទៅ។   4  ក្រោយមកលោកយូដា បានយកនាងតាម៉ារ ជាកូនប្រសារហើយបង្កើតបានពេរេស និង សេរ៉ាស។ ដូច្នេះ លោកយូដាមានកូនទាំងអស់ប្រាំនាក់។   5  កូនរបស់លោកពេរេស មានហេស្រូន និង ហាមុល។   6  កូនរបស់លោកសេរ៉ាស មាន ស៊ីមរីអេថាន ហេម៉ាន កាល់កូល និង ដារ៉ា គឺទាំងអស់មានប្រាំនាក់។   7  កូនរបស់លោកកើមី គឺអេកាន ជាអ្នកនាំទុក្ខទោសមកលើជនជាតិអ៊ីស្រាអែល ដោយបានលួចយកវត្ថុដែលត្រូវបំផ្លាញថ្វាយផ្តាច់ ដល់ព្រះជាម្ចាស់។   8  កូនលោកអេថាន គឺអសារ៉ា។   9  កូនរបស់លោកហេស្រុន មានយេរ៉ាម្អែលរ៉ាម និង កាលែប។   10  លោករ៉ាម ជាឪពុករបស់លោកអមីណាដាប់ លោកអមីណាដាប់ជាឪពុករបស់លោកណាសូន ដែលជាប្រមុខលើកូនចៅយូដា   11  លោកណាសូនជាឪពុករបស់លោកសាល ម៉ូនលោកសាលម៉ូនជាឪពុករបស់លោកបូអូស   12  លោកបូអូសជាឪពុករបស់លោកអូបិឌ លោកអូបិដជាឪពុករបស់លោកអ៊ីសាយ   13  លោកអ៊ីសាយជាឪពុករបស់លោកអេលាប ជាកូនច្បងអប៊ីណាដាប់ ជាកូនទីពីរសំាម៉ា ជាកូនទីបី   14  នេថានេលជាកូនទីបួន រ៉ាដាយជាកូនទីប្រាំ   15  អូសែមជាកូនទីប្រាំមួយ និង ដាវីឌ ជាកូនទីប្រាំពីរ។   16  រីឯបងប្អូនស្រីរបស់ពួកគេគឺនាងសេរូយ៉ា និង អប៊ីកែល។ កូនរបស់នាងសេរូយ៉ា មានបីនាក់គឺ អប៊ីសាយយ៉ូអាប់ និង អេសាអែល។   17  នាងអប៊ីកែលបង្កើត អម៉ាសារី ឯឪពុករបស់អម៉ាសាឈ្មោះ យេធើជាជនជាតិអ៊ីស្មាអែល។   18  លោកកាលែប ជាកូនរបស់លោកហេស្រូន ព្រមទាំងនាងអស៊ូបា ជាភរិយា បង្កើតបានកូនស្រីមួយឈ្មោះ យេរីអូត និង កូនប្រុសបីនាក់គឺយេស៊ើរសូបាប និង អើដូន។   19  ពេលនាងអស៊ូបាស្លាប់ទៅ លោកកាលែបមានភរិយាមួយទៀតឈ្មោះនាងអេប្រាតានាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថាហ៊ើរ។   20  លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។   21  ក្រោយមក លោកហេស្រុនបានយកកូនស្រីម្នាក់របស់លោកម៉ាគារ ដែលត្រូវជាឪពុករបស់លោកកាឡាដ មកធ្វើជាភរិយា។ ពេលនោះ លោកហេស្រូនមានអាយុហុកសិបឆ្នាំហើយ នាងបង្កើតបានកូនប្រុសមួយជូនលោកដែលមានឈ្មោះថា សេគូប។   22  លោកសេគូប ជាឪពុករបស់លោកយ៉ាអៀរ ដែលជាអ្នកគ្រប់គ្រងលើភូមិម្ភៃបីនៅស្រុកកាឡាដ។   23  ជនជាតិកេសួរី និង ជនជាតិអើរ៉ាម បានវាយយកភូមិទាំងប៉ុន្មានរបស់លោកយ៉ាអៀរ ព្រមទាំងក្រុងកេណាត និង ស្រុកភូមិនៅជុំវិញ ដែលមានចំនួនទាំងអស់ហុកសិប។ ប្រជាជនដែលរស់នៅក្នុងក្រុងទាំងនោះសុទ្ធតែជាពូជពង្សរបស់លោកម៉ាគារជាឪពុករបស់លោកកាឡាដ។   24  ក្រោយពេលលោកហេស្រុនស្លាប់នៅភូមិកាលែប-អេប្រាតា នាងអប៊ីយ៉ា ជាភរិយាបានបង្កើតកូនប្រុសមួយជូនលោក មានឈ្មោះថាអាសហ៊ើរ ដែលត្រូវជាឪពុករបស់លោកត្កូអា។   25  រីឯកូនចៅរបស់លោកយេរ៉ាមែល ជាកូនច្បងរបស់លោកហេស្រូន មានរ៉ាម ជាកូនច្បងប៊ូណាអូរេនអូសែម និង អហ៊ីយ៉ា។   26  លោកយេរ៉ាមែលមានប្រពន្ឋមួយទៀត ឈ្មោះនាងអថារ៉ា ដែលត្រូវជាម្តាយរបស់លោកអូណាម។   27  កូនចៅរបស់លោករ៉ាម ដែលជាកូនច្បងរបស់លោកយេរ៉ាមែល មានម៉ាអាសយ៉ាមីន និង អេគើរ។   28  កូនរបស់លោកអូណាមគឺសាម៉ាយ និង យ៉ាដា។ កូនរបស់លោកសាម៉ាយ គឺណាដាប់ និង អប៊ីស៊ើរ។   29  ភរិយារបស់លោកអប៊ីស៊ើរឈ្មោះអប៊ីហែល នាងបង្កើតកូនប្រុសពីរនាក់ ជូនលោក គឺអបាន់ និង ម៉ូលីដ។   30  កូនរបស់លោកណាដាប់ គឺសេលេដ និង អផែម។ លោកសេលេដស្លាប់ទៅតែគ្មានកូនទេ។   31  លោកអផែមជាឪពុករបស់លោកអ៊ីស៊ី លោកអ៊ីស៊ីជាឪពុករបស់លោកសេសាន លោកសេសានជាឪពុករបស់លោកអឡាយ។   32  កូនរបស់លោកយ៉ាដា ដែលត្រូវជាប្អូនរបស់លោកសាម៉ាយ គឺយេធើ និង យ៉ូណាថាន។ លោកយេធើរស្លាប់ទៅតែគ្មានកូនទេ។   33  កូនរបស់លោកយ៉ូណាថានគឺពេលេត និង សាសា។ អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់លោកយេរ៉ាមែល។   34  លោកសេសានគ្មានកូនប្រុសទេ គឺមានតែកូនស្រី។ លោកសេសានមានខ្ញុំបំរើម្នាក់ជាជនជាតិអេស៊ីប ឈ្មោះយ៉ារហា។   35  លោកសេសានបានលើកកូនស្រីរបស់គាត់ ទៅអោយយ៉ារហា ដែលជាខ្ញុំបំរើនោះនាង បង្កើតបានកូនប្រុសអោយគាត់ឈ្មោះអថាយ។   36  លោកអថាយជាឪពុករបស់លោកណាថាន លោកណាថានជាឪពុករបស់លោកសាបាដ   37  លោកសាបាដជាឪពុករបស់លោកអែបឡាល លោកអែបឡាលជាឪពុករបស់លោកអូបិឌ   38  លោកអូបិឌជាឪពុករបស់លោកយេហ៊ូវ លោកយេហ៊ូវជាឪពុករបស់លោកអសារ៉ា   39  លោកអសារ៉ាជាឪពុករបស់លោកហាលេស លោកហាលេសជាឪពុករបស់លោកអេឡាសា   40  លោកអេឡាសាជាឪពុករបស់លោកស៊ីសម៉ាយ លោកស៊ីសម៉ាយជាឪពុករបស់លោកសាលូម   41  លោកសាលូមជាឪពុករបស់លោកយេកាមា យេកាមាជាឪពុករបស់លោកអេលីសាម៉ា។   42  រីឯកូនរបស់លោកកាលែប ជាប្អូនរបស់លោកយេរ៉ាមែល គឺមេសាជាកូនច្បងដែលត្រូវជាឪពុករបស់ស៊ីភ និង ម៉ារីសា ដែលជាឪពុករបស់ហេប្រុន។   43  កូនរបស់ហេប្រុន មានកូរេតាពួរ រេគេម និង សេម៉ា។   44  សេម៉ាជាឪពុករបស់រ៉ាហាំរ៉ាហាំ ជាឪពុករបស់យ៉ូរគាម។ រេគេមជាឪពុករបស់សាម៉ាយ   45  សាម៉ាយជាឪពុករបស់ម៉ាអូន ម៉ាអូនជាឪពុករបស់បេតស៊ើរ។   46  រីឯនាងអេផាជាប្រពន្ឋចុងរបស់លោកកាលែប បង្កើតបានហារ៉ានម៉ូសា និង កាសេស។ ហារ៉ានមានកូនប្រុសមួយឈ្មោះកាសេសដែរ។   47  កូនរបស់យ៉ាដាយគឺរេគេម យ៉ូថាម កេសាន ពេលេតអេផា និង សាអាប់។   48  នាងមាកា ជាប្រពន្ធចុងរបស់លោកកាលែប បង្កើតបានសេប៊ើរ និង ទៀរហាណា។   49  នាងក៏បង្កើតបានសាអាប់ ជាឪពុករបស់ម៉ាដម៉ាណា ព្រមទាំងស៊ីវ៉ាជាឪពុករបស់ម៉ាកបេណា និង គីបៀរ។ រីឯកូនស្រីរបស់លោកកាលែប ឈ្មោះនាងអាក់សា។   50  កូនឯទៀតៗរបស់លោកកាលែប មានដូចតទៅ: កូនដែលនាងអេប្រាតាបង្កើតជូនលោកគឺហ៊ើរជាកូនច្បង។ លោកហ៊ើរជាឪពុករបស់លោកសូបាលជាអ្នកសង់ក្រុងគារយ៉ាត-យារីម   51  សាលម៉ា ជាអ្នកសង់ភូមិបេថ្លេហិម ហារេបជាអ្នកសង់ក្រុងបេត-កាឌើរ។   52  លោកសូបាលដែលជាអ្នកសង់ក្រុងគារយ៉ាត-យារីម ក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និង អ្នកភូមិហាស៊ី-ហាមេនូហូតចំនួនពាក់កណ្តាល   53  ព្រមទាំងអំបូរនានានៅក្រុងគៀរយ៉ាត-យារីម គឺពួកយេធើពូធីស៊ូម៉ាធី និង មីសរ៉ា។ ពូជពង្សរបស់អ្នកទាំងនោះ គឺពួកសូរ៉ាត និង អែសថោស។   54  រីឯកូនចៅរបស់លោកសាលម៉ា គឺអ្នកភូមិបេថ្លេហិមអ្នកភូមិនេថូផាអ្នកភូមិអាត្រួត-បេត-យ៉ូអាប់អ្នកភូមិហាស៊ី-ហាម៉ាណាធីចំនួនពាក់កណ្តាលអ្នកភូមិសោរីត   55  ព្រមទាំងអំបូររបស់ពួកស្មៀន នៅភូមិយ៉ាបេសគឺពួកធីរ៉ាត់ ពួកស៊ីម៉ាត់ និង ពួកស៊ូកាត់។ អ្នកទាំងនេះសុទ្ធតែជាពួកកែន ដែលជាពូជពង្សរបស់លោកហាម៉ាត់ជាបុព្វបុរសរបស់អំបូររេកាប។