KOV
Audio:
Drama
  • Drama
  • Non-Drama
Text Size

1 Chronicles - របាក្សត្រ ទី១ 1 - Khmer, Central - Old Version - Bible.is - KMHKOV

  1  លោកអដាំ ជាឪពុករបស់លោកសេថ លោកសេថជាឪពុករបស់លោកអេណុស   2  លោកអេណុសជាឪពុករបស់លោកកៃណាន លោកកៃណាន ជាឪពុករបស់លោកម៉ាលេលាល លោកម៉ាលេលាលជាឪពុករបស់លោកយេរេឌ   3  លោកយេរេឌជាឪពុករបស់លោកហេណុក លោកហេណុក ជាឪពុករបស់លោកមធូសាឡា លោកមធូសាឡា ជាឪពុករបស់លោកឡាម៉េក   4  លោកឡាម៉េកជាឪពុករបស់លោកណូអេ លោកណូអេជាឪពុករបស់លោកសិម លោកហាំ និង លោកយ៉ាផេត។   5  កូនរបស់លោកយ៉ាផេត មានកូមើរ ម៉ាកុកម៉ាដាយយ៉ាវ៉ានទូបាលម៉ែសេក និង ទីរ៉ាស។   6  កូនរបស់លោកកូមើរ មាន អាសក្នាសរីផាត និង តូការម៉ា។   7  កូនរបស់លោកយ៉ាវ៉ាន មានអេលីសាតើស៊ីស គីទីម និង ដូដានីម។   8  កូនរបស់លោកហាំ មានគូស មីសរ៉ែមពូថ និង កាណាន។   9  កូនរបស់លោកគូស មានសេបា ហាវីឡា សាបតារ៉ាម៉ា និង សាបតិកា។ កូនរបស់លោករ៉ាម៉ា គឺសេបា និង ដេដាន់។   10  លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនេះហើយដែលជាវិរបុរសទីមួយនៅលើផែនដី។   11  លោកមីសរ៉ែមបង្កើតជនជាតិលូឌីមជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិធូហ៊ីម   12  ជនជាតិប៉ាទ្រូស៊ីមនិង ជនជាតិកាសលូហ៊ីមដែលជាដូនតារបស់ជនជាតិភីលីស្ទីន និង ជនជាតិកាប់-ថោរីម។   13  លោកកាណានបង្កើតស៊ីដូនជាកូនច្បង និង ហេត   14  ព្រមទាំងជនជាតិយេប៊ូសជនជាតិអាម៉ូរី ជនជាតិគើកាស៊ី   15  ជនជាតិហេវីជនជាតិអើគីជនជាតិស៊ីនីត   16  ជនជាតិអើវ៉ាឌីតជនជាតិសេម៉ារីត និង ជនជាតិហាម៉ាធីត។   17  កូនរបស់លោកសិម មានអេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និង មែសេក។   18  លោកអើប៉ាកសាឌ បង្កើតសេឡា លោកសេឡាបង្កើតហេប៊ើរ។   19  លោកហេប៊ើរ បង្កើតបានកូនប្រុសពីរនាក់មួយឈ្មោះផាឡេក -ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា-រីឯប្អូនគាត់ ឈ្មោះយ៉ុកថាន។   20  លោកយ៉ុកថានបង្កើត អាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា   21  ហាដូរ៉ាម អ៊ូសាល ឌីកឡា   22  អេបាលអប៊ីម៉ែលសេបា   23  អូភៀរហាវីឡា និង យ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។   24  លោកសិម ជាឪពុករបស់លោកអើបាកសាឌ លោកអើបាកសាឌ ជាឪពុករបស់លោកសេឡា   25  លោកសេឡាជាឪពុករបស់លោកហេប៊ើរ លោកហេប៊ើរ ជាឪពុករបស់លោកផាលេក លោកផាលេកជាឪពុករបស់លោករេហ៊ូវ   26  លោករេហ៊ូវជាឪពុករបស់លោកសេរូក លោកសេរូកជាឪពុករបស់លោកណាឃរ លោកណាឃរជាឪពុករបស់លោកថេរ៉ា   27  លោកថេរ៉ាជាឪពុករបស់លោកអាប់រ៉ាម ពោលគឺលោកអប្រាហាំ។   28  កូនរបស់លោកអប្រាហាំ មានលោកអ៊ីសាក និង លោកអ៊ីស្មាអែល។   29  ពូជពង្សរបស់លោកអ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូត ជាកូនច្បងកេដារអ័ឌបែលមីបសាម   30  មីសម៉ា ឌូម៉ាម៉ាស្សាហាដាដ ថេម៉ា   31  យេធើរណាភីស និង កេដម៉ា។ អ្នកនោះសុទ្ធតែជាកូនរបស់លោកអ៊ីស្មាអែល។   32  រីឯកូនរបស់នាងកិទូរ៉ាជាប្រពន្ធចុងរបស់លោកអប្រាហាំ មានស៊ីមរ៉ាន យ៉ុកសាន មីដានម៉ាឌាន អ៊ីសបាក់ និង ស៊ូអា។ កូនរបស់លោកយ៉ុកសាន គឺសាបា និង ដេដាន់។   33  កូនរបស់លោកម៉ាឌាន គឺអេផា អេភើរ ហេណុកអប៊ីដា និង អែលផ្អា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកិទូរ៉ា។   34  លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាក ហើយកូនរបស់លោកអ៊ីសាកគឺ លោកអេសាវ និង លោកអ៊ីស្រាអែល។   35  កូនរបស់លោកអេសាវ មានអេលីផាសរេហួលយេអ៊ូសយ៉ាឡាម និង កូរេ។   36  កូនរបស់អេលីផាសមានថេម៉ាន អូម៉ារសេផូកេថាមកេណាសធីមណា និង អាម៉ាឡេក។   37  កូនរបស់រេហួល មានណាហាត់សេរ៉ាស សាំម៉ា និង មីសសា។   38  កូនរបស់លោកសៀរ មាន ឡូថាន សូបាល ស៊ីបៀន អណា ឌីសសុនអេស៊ើរ និង ឌីសសាន។   39  កូនរបស់លោកឡូថាន មានហូរី និង ហោម៉ាម។ ប្អូនស្រីរបស់លោកឡូថាន ឈ្មោះនាងធីមណា។   40  កូនរបស់លោកសូបាល មាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និង អូណាម។ កូនរបស់លោកស៊ីបៀន មាន អៃយ៉ា និង អណា។   41  កូនរបស់លោកអណា គឺ ឌីសសុន កូនរបស់លោកឌីសសុន មានហិបដាន់អែសបាន់យីតរ៉ាន និង កេរ៉ាន។   42  កូនរបស់លោកអេស៊ើរ មាន ប៊ីលហន សាវ៉ាន និង យ៉ាកាន។ កូនរបស់លោកឌីសសាន គឺ អ៊ូស និង អរ៉ាន។   43  មុនពេលមានស្តេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្តេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។   44  ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប់ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបុសរា ឡើងគ្រងរាជ្យជំនួស។   45  ពេលព្រះបាទយ៉ូបាប់សោយទិវង្គត ព្រះបាទហ៊ូសាម ជាអ្នកស្រុកថេម៉ានឡើងគ្រងរាជ្យជំនួស។   46  ពេលព្រះបាទហ៊ូសាមសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដមកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្តេចនេះហើយ ដែលវាយឈ្នះជនជាតិម៉ាឌាននៅស្រុកម៉ូអាប់។   47  ពេលព្រះបាទហាដាដសោយទិវង្គតព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកាឡើងគ្រងរាជ្យជំនួស។   48  ពេលព្រះបាទសាំឡា សោយទិវង្គតព្រះបាទសូលជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ ឡើងគ្រងរាជ្យជំនួស។   49  ពេលព្រះបាទសូលសោយទិវង្គតព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរឡើងគ្រងរាជ្យជំនួស។   50  ពេលព្រះបាទបាល-ហាណាន់សោយទិវង្គត ព្រះបាទហាដាដ អ្នកក្រុងប៉ាវឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្តេចមាននាមថាមហេថាបែលជាបុត្រីរបស់លោកម៉ាតរ៉េត និង ជាចៅរបស់លោកមេសាហាប់។   51  បន្ទាប់មក ព្រះបាទហាដាដសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុម មាន:លោកធីមណា   52  លោកអហូលីបាម៉ាលោកអេឡាលោកពីណូន   53  លោកកេណាសលោកថេម៉ានលោកមីបសារ   54  លោកម៉ាកឌាល និង លោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។